Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 បន្ទាប់​មក ទើប​គាត់ និង​ពួក​អ្នក​ដែល​រួម​ដំណើរ​មក​ជា‌មួយ​នាំ​គ្នា​ពិសា​បាយ​ទឹក ហើយ​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក គាត់​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

54 រួច​គាត់ និង​មនុស្ស​ដែល​នៅជាមួយ​គាត់​ក៏​ហូប និង​ផឹក ហើយ​ស្នាក់នៅមួយយប់​។ ពេល​ក្រោកឡើង​ពី​ព្រលឹម គាត់​ក៏​និយាយថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ​ទៅ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

54 បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​លោក ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ​គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:54
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ថា៖ «កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។


ដូច្នេះ គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេ​ដោះ​របស់​នាង អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ និង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ។


កាល​នាង​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​វិញផង។


បន្ទាប់​មក លោក​ក៏​ជូន​ដំណើរ​បង‌ប្អូន ទាំង​ផ្ដែ​ផ្ដាំ​គេ​ថា៖ «សូម​កុំ​ឈ្លោះ​ប្រកែក គ្នា​តាម​ផ្លូវ» ហើយ​គេ​ក៏នាំ​គ្នា​ចេញ​ទៅ។


គ្រា​នោះ អ័ហ៊ីម៉ាស​កូន​សាដុក មាន​វាចា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ទ្រង់​ហើយ»។


ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ? អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច គេ​មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស ដែល​ឥត​បណ្ដា​សក្តិ​ឡើយ។


កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?» ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម