លោកអាប់រ៉ាមក៏រើជំរំ ទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុន ហើយលោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ។
លោកុប្បត្តិ 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក សារ៉ាស្លាប់នៅគារយ៉ាត់-អើបា គឺនៅហេប្រុនក្នុងដែនដីកាណាន។ អ័ប្រាហាំក៏ចូលទៅកាន់ទុក្ខចំពោះសារ៉ា ហើយយំស្រណោះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា អាល់គីតាប ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ |
លោកអាប់រ៉ាមក៏រើជំរំ ទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុន ហើយលោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ។
លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។
លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។
បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។
អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ តមអាហាររហូតដល់ល្ងាច ដោយព្រោះស្តេចសូល យ៉ូណាថានបុត្រាទ្រង់ និងពួកទ័ពរបស់ព្រះយេហូវ៉ា ព្រមទាំងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានដួលស្លាប់ដោយដាវ។
ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។
ដូច្នេះ ពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកគាល់ស្តេចនៅក្រុងហេប្រុន រួចព្រះបាទដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ។
នៅក្រុងហេប្រុន ព្រះបាទដាវីឌសោយរាជ្យលើស្រុកយូដាអស់រយៈពេលប្រាំពីរឆ្នាំប្រាំមួយខែ ហើយនៅក្រុងយេរូសាឡិម ទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាអស់រយៈពេលសាមសិបបីឆ្នាំ។
គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
រីឯភូមិទាំងប៉ុន្មាន និងស្រែចម្ការដែលនៅជុំវិញ មានប្រជាជនយូដាខ្លះ រស់នៅត្រង់គារយ៉ាត់-អើបា និងភូមិនានាដែលនៅជុំវិញ ហើយនៅឌីបូន និងភូមិនានាដែលនៅជុំវិញ នៅយេកាបសៀល និងភូមិនានាដែលនៅជុំវិញ
កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូល ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា៖ មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
កាលក្រុមជំនុំទាំងមូលឃើញថា អើរ៉ុនបានស្លាប់ នោះពួកវង្សអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាកាន់ទុក្ខនឹងលោករយៈពេលសាមសិបថ្ងៃ។
កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។
បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។
ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។
លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់)
ហិមតា គារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) និងស៊ីអោរ ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
ពួកគេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា ជាឪពុករបស់អ័ណាក់) គឺក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងវាលស្មៅជុំវិញ។
ពួកយូដាច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុន (រីឯក្រុងហេប្រុននោះកាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេសម្លាប់ពួកសេសាយ ពួកអ័ហ៊ីម៉ាន និងពួកតាលម៉ាយដែរ។
ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ»។
លោកសាំយូអែលបានស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា។ បន្ទាប់មក ដាវីឌក៏ចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។
ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។