Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 13:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​អាប់‌រ៉ាម​ក៏​រើ​ជំរំ ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន ហើយ​លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេ‌ប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 13:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺទៅ​កន្លែង​ដែល​លោក​បាន​សង់​អាស‌នា​កាល​ពី​មុន រួច​នៅ​ទី​នោះ លោក​អាប់‌រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។


ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ​ឃើញ ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ពេល​លោក​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ នៅ​វេលា​ថ្ងៃ​ពេញ​កម្ដៅ។


កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។


លោក​ស្រី​សារ៉ា​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន លោក​អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​លោក​ស្រី​សារ៉ា។


ដូច្នេះ លោក​អ៊ីសាក​ក៏​សង់​អាស‌នា​មួយ​នៅទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា រួច​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​ជីក​អណ្តូង​មួយ​នៅ​ទី​នោះ​ដែរ។


លោក​យ៉ាកុប​បាន​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ម៉ាមរេ ឬ​ក្រុង​គាយ៉ាត-អើបា(គឺ​ក្រុង​ហេប្រុន) ជា​កន្លែង​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បានស្នាក់​អាស្រ័យ​នៅ។


ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។


បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។


ក្រោយ​មក ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ទី​ក្រុង​របស់​ស្រុក​យូដា​ណា​មួយ​ឬ?»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​ចុះ» រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ហេប្រុន»។


ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។


ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យបុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។


ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។


ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។


លោក​យ៉ូស្វេ​បាន​ចែក​ឲ្យ​លោក​កាលែប ជា​កូន​លោក​យេភូនេ មាន​មួយ​ចំណែក​ជា​មួយ​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (អើបា​ជា​ឪពុក​អ័ណាក់)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម