Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:2 - ព្រះគម្ពីរខ្មែរសាកល

2 បន្ទាប់មក សារ៉ា​ស្លាប់​នៅ​គារយ៉ាត់-អើបា គឺ​នៅ​ហេប្រុន​ក្នុង​ដែនដី​កាណាន​។ អ័ប្រាហាំ​ក៏​ចូលទៅ​កាន់ទុក្ខ​ចំពោះ​សារ៉ា ហើយ​យំស្រណោះ​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ស្រី​សារ៉ា​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន លោក​អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​លោក​ស្រី​សារ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គារយ៉ាត់-‌អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្រោយ​មក គាត់​ក៏​បាន​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ អ៊ីព្រហ៊ីម​មក​រៀប​ចំ​បញ្ចុះ​សព​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:2
36 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


សារ៉ា​មាន​អាយុ​មួយរយម្ភៃប្រាំពីរ​ឆ្នាំ នេះហើយជា​អាយុ​នៃ​ជីវិត​របស់​សារ៉ា​។


បន្ទាប់ពីការទាំងនេះ អ័ប្រាហាំ​បាន​បញ្ចុះ​សារ៉ា​ប្រពន្ធ​របស់គាត់​ក្នុង​រអាង​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា ទល់មុខ​ម៉ាមរេ (​ម៉ាមរេ​គឺ​ហេប្រុន​) ក្នុង​ដែនដី​កាណាន​។


បន្ទាប់មក អ៊ីសាក​ក៏​នាំ​រេបិកា​ទៅ​ក្នុង​រោង​របស់​សារ៉ា​ម្ដាយ​របស់ខ្លួន ហើយ​គាត់​យក​រេបិកា នោះ​នាង​បានជា​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​នាង​។ ដូច្នេះ អ៊ីសាក​បាន​ទទួល​ការ​សម្រាលទុក្ខ ក្រោយពី​មរណភាពរបស់​ម្ដាយ​គាត់​៕


អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។


អ៊ីស្រាអែល​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ទៅ​មើល ថាតើ​ពួក​បងប្រុស​របស់ឯង​សុខសាន្ត​ឬយ៉ាងណា ហើយ​ហ្វូងចៀម​សុខសាន្ត​ឬយ៉ាងណា រួច​នាំ​ពាក្យ​មក​យើង​វិញ”។ ដូច្នេះ ឪពុក​បាន​ចាត់​គាត់​ពី​ជ្រលងភ្នំ​ហេប្រុន ហើយ​គាត់​ក៏​ទៅដល់​ស៊ីគែម​។


ពេលនោះ យ៉ូសែប​ក្រាប​លើ​មុខ​ឪពុក​គាត់ ទាំង​យំសោក ហើយ​ថើប​គាត់​។


នៅពេល​ពួកគេ​មកដល់​លានបោកស្រូវនៃអ័ថាត់ ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់ ពួកគេ​ក៏​យំសោក​នៅ​ទីនោះ ទាំង​ទួញសោក​យ៉ាងខ្លាំង និង​ខ្លោចផ្សា​ណាស់ ហើយ​យ៉ូសែប​ក៏​កាន់ទុក្ខ​ចំពោះ​ឪពុក​របស់គាត់​ប្រាំពីរ​ថ្ងៃ​។


ពួក​ជនជាតិយូដា​ដែល​កំពុង​នៅ​ជាមួយ​ម៉ារា​ក្នុង​ផ្ទះ​ដើម្បី​សម្រាលទុក្ខ​នាង ឃើញ​ថា​នាង​ក្រោកឡើង​ភ្លាម​ហើយ​ចេញទៅ ក៏​ទៅតាម​នាង​ដោយ​ស្មាន​ថា នាង​ទៅ​យំ​នៅ​រូងផ្នូរ​។


ព្រះយេស៊ូវ​ទ្រង់​បង្ហូរទឹកព្រះនេត្រ​។


មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿស៊ប់​បាន​បញ្ចុះ​ស្ទេផាន ហើយ​យំស្រណោះ​គាត់​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម