កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។
លោកុប្បត្តិ 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់គេឲ្យទៅគេវិញ ដ្បិតគាត់ជាហោរា គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់នៅ។ ប៉ុន្ដែ ប្រសិនបើអ្នកមិនប្រគល់នាងឲ្យទៅគេវិញទេ ត្រូវដឹងថា អ្នកនឹងស្លាប់ជាប្រាកដ រួមទាំងអ្នក និងញាតិវង្សទាំងអស់របស់អ្នកទៀតផង»។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការី មួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។ អាល់គីតាប ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។ |
កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។
ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។
តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
ដ្បិតព្រះយេហូវ៉ាបានបង្ខាំងអស់ទាំងផ្ទៃនៃរាជវង្សរបស់ព្រះបាទអ័ប៊ីម៉្មាឡិចទាំងមូល ព្រោះតែលោកស្រីសារ៉ា ជាប្រពន្ធរបស់លោកអ័ប្រាហាំ។
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
ព្រះបាទអ័ប៊ីម៉្មាឡិចក្រោកឡើងពីព្រលឹម ទ្រង់ហៅអ្នកបម្រើរបស់ស្ដេចទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍ទាំងអស់នោះឲ្យគេដឹង។ អ្នកទាំងនោះមានការភ័យខ្លាចជាខ្លាំង។
«លោកម្ចាស់ សូមស្តាប់យើងខ្ញុំសិន លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយយើងខ្ញុំស្រាប់ហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ គ្មានអ្នកណាម្នាក់ហ៊ានប្រកែក មិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពប្រពន្ធរបស់លោកឡើយ»។
ពេលព្រះបាទដាវីឌបានទតឃើញទេវតា ដែលបានប្រហារប្រជាជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី? សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំវិញចុះ»។
ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។
តែណាម៉ាន់មានកំហឹង ហើយក៏ចេញទៅ ដោយពោលថា៖ «ខ្ញុំស្មានថាប្រាកដជាលោកចេញមកជួបខ្ញុំ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់លោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា។
ដោយព្រះបន្ទូលថា កុំពាល់ពួកដែលយើងបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់យើងដែរ
មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖
អ្នកណាដែលមិនកោតខ្លាច ដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែ ជាស្នាព្រះហស្តរបស់ព្រះអង្គ។
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
គាត់នឹងនិយាយទៅប្រជាជនជំនួសអ្នក គាត់នឹងធ្វើជាមាត់ឲ្យអ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ យើងបានឲ្យអ្នកធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងរបស់អ្នក នឹងធ្វើជាហោរារបស់អ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ កុំអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។
កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ជាពិត នោះបើអ្នកមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមរបស់គេពីដៃអ្នកវិញ។
កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ អ្នកនឹងត្រូវស្លាប់ជាពិត តែអ្នកមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមវាពីដៃអ្នកវិញ។
បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
បន្ទាប់មក សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ»។
លោកស៊ីម៉ូនតបថា៖ «សូមអធិស្ឋានដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាកើតឡើងដល់ខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។
កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
ប្រជាជនក៏សូមដល់សាំយូអែលថា៖ «សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ»។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។
លោកសាំយូអែលក៏ប្រាប់ថា៖ «ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាសម្រាប់អ្នករាល់គ្នា»។
ហើយក៏អង្វរលោកសាំយូអែលថា៖ «សូមលោកកុំឈប់អំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។