លោកុប្បត្តិ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះបាទអ័ប៊ីម៉្មាឡិចក្រោកឡើងពីព្រលឹម ទ្រង់ហៅអ្នកបម្រើរបស់ស្ដេចទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍ទាំងអស់នោះឲ្យគេដឹង។ អ្នកទាំងនោះមានការភ័យខ្លាចជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 អ័ប៊ីម្ម៉ាឡិចក៏ក្រោកឡើងពីព្រលឹម ហើយហៅពួកបាវបម្រើទាំងអស់របស់ទ្រង់មកប្រាប់សេចក្ដីទាំងអស់នេះដល់ត្រចៀកពួកគេ នោះមនុស្សទាំងនោះក៏ភ័យខ្លាចយ៉ាងខ្លាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបំរើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា សូមមើលជំពូកអាល់គីតាប8 ស្តេចអប៊ីម៉ាឡិច ក្រោកឡើងពីព្រលឹម គាត់កោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីអស់ទាំងហេតុការណ៍នេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ សូមមើលជំពូក |
ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។