លោកុប្បត្តិ 18:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេបានប្រព្រឹត្តនោះ ដូចសម្រែកដែលយើងបានឮ ឬយ៉ាងណា ប្រសិនបើមិនមែនទេ យើងនឹងបានដឹង»។ ព្រះគម្ពីរខ្មែរសាកល យើងនឹងចុះទៅមើល ថាតើការទាំងអស់ដែលពួកគេប្រព្រឹត្ត ដូចសម្រែកដែលមកដល់យើងឬយ៉ាងណា។ ប្រសិនបើមិនមែនទេ នោះយើងនឹងដឹង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង អាល់គីតាប យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា។ បើពិត ឬមិនពិតយើងមុខជាដឹងមិនខាន»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «តើយើងត្រូវលាក់នឹងអ័ប្រាហាំពីកិច្ចការដែលយើងបម្រុងនឹងធ្វើឬ?
ព្រះទ្រង់ទតឃើញថា ផែនដីខូចអាក្រក់ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត នឹងពួនខ្លួនបានទេ។
ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។
ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។
អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
«ចូរទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខយើងហើយ»។
មើល៍! ព្រះយេហូវ៉ាកំពុងយាងចេញពីទីកន្លែងរបស់ព្រះអង្គ យាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ។
នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។
ចុះតើហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបហើយថាខ្ញុំស្រឡាញ់អ្នករាល់គ្នា!
នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។
ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។
គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ!