លោកុប្បត្តិ 10:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អូភា ហាវីឡា និងយ៉ូបាប់។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់យ៉ុកថាន។ ព្រះគម្ពីរខ្មែរសាកល អូភារ ហាវីឡា និងយ៉ូបាប់។ អ្នកទាំងអស់នេះហើយ ជាកូនប្រុសរបស់យ៉ុកថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អូភា ហាវីឡា នឹងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន អាល់គីតាប អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់យ៉ុកថាន។ |
ទឹកដីដែលគេរស់នៅ លាតសន្ធឹងចាប់តាំងពីមេសា ទៅខាងសេផា រហូតដល់តំបន់ភ្នំខាងកើត។
ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស
ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
យេហូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរ។
គេទៅស្រុកអូភារ យកមាសពីស្រុកនោះមក បានបួនរយម្ភៃហាប នាំមកថ្វាយព្រះបាទសាឡូម៉ូន។
និងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មានមួយពាន់ប្រាំពីររយហុកសិបនាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះដំណាក់របស់ព្រះ។
ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង
មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។
មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រិយានី ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ គង់នៅខាងស្តាំព្រះអង្គ។
យើងនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្សមួយនាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត។
រួចសូលបានវាយពួកអាម៉ាឡេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ