Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 និង​បង‌ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​មួយ​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌ដំណាក់​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រម​ទាំង​បងប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ព្រម​ទាំង​បង​ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​ហេប្រុន មាន​ហា‌សាប‌យ៉ា និង​បង‌ប្អូន​គាត់ ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន ចំនួនមួយ​ពាន់​ប្រាំពីររយ​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​លិច សម្រាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សម្រាប់​ការ​ខាង​ស្តេច​ផង។


ឯ​បង‌ប្អូន​យេរី‌យ៉ា ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន មាន​ចំនួនពីរ​ពាន់​ប្រាំពីររយ​នាក់ ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ព្រះបាទ​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង សម្រាប់​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។


សេម៉ា‌យ៉ា ជា​កូន​របស់​អូបិឌ-អេដុម ក៏​មាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន។


ព្រម​ទាំង​អ័ដាយ៉ា​ជា​កូន​យេរ៉ូ‌ហាំ ដែល​ជា​កូន​ផាស‌ហ៊ើរ ផាសហ៊ើរ​ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ​ជា​កូន​អ័ឌី‌អែល ដែល​ជា​កូន​យ៉ាសេ‌រ៉ា យ៉ាសេរ៉ា​ជា​កូន​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​មស៊ីលេ‌មីត មស៊ីលេមីត​ជា​កូន​អ៊ីមមើរ


ក្នុង​ពួក​លេវី មាន​សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រីកាម អាសរីកាម​ជា​កូន​ហា‌សាប‌យ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី


ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ទាំង​អស់​មាន ១២៨ នាក់ ឯ​អ្នក​ដែល​គ្រប់​គ្រង​លើ​គេ គឺ​សាបឌាល ជា​កូន​កេដូ‌លីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម