ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
លេវីវិន័យ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺត្រូវសម្លាប់សត្វដែលត្រូវថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវសំឡាប់ដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា អាល់គីតាប ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
នៅថែវនៃទ្វារកំផែង មានតុពីរនៅខាងនេះ ហើយពីរខាងនោះ សម្រាប់សម្លាប់តង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជាដែលថ្វាយដោយព្រោះការរំលង។
គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។
ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។
ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកសង្ឃដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមលើគ្រប់ជ្រុងជុំវិញអាសនា។
ត្រូវដាក់ដៃលើក្បាលសត្វនោះ រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនលោកអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនា។
រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។
ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។
ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែមមួយភាគប្រាំផង ប្រគល់ទៅឲ្យសង្ឃ ហើយសង្ឃត្រូវថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។
ប៉ុន្តែ ប្រសិនបើអ្នកណាខ្វះខាត គ្មានល្មមនឹងយកកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត។
រួចប្រោះឈាមនៃតង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសម្រក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាតង្វាយលោះបាប។
«ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។
បន្ទាប់មក សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ»។
ត្រូវញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាសាជាថ្មី ហើយត្រូវយកកូនចៀមអាយុមួយខួប មកថ្វាយជាតង្វាយលើកលែងទោស ដ្បិតពេលមុនត្រូវទុកជាអាសាបង់ ព្រោះសក់ដែលបានញែកជាបរិសុទ្ធនោះបានសៅហ្មងហើយ។
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។
មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។