ព្រះបាទយេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃមួយ ទុកជាថ្ងៃបុណ្យយ៉ាងឱឡារិកថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
លេវីវិន័យ 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យទាំងនោះ មានដូចតទៅ: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ: |
ព្រះបាទយេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃមួយ ទុកជាថ្ងៃបុណ្យយ៉ាងឱឡារិកថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។
ដូច្នេះ ក៏ចេញច្បាប់ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបារហូតដល់ក្រុងដាន់ ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ។
ហើយចាប់ពីពេលនោះមក ពួកគេថ្វាយតង្វាយដុតជាប់ជាប្រចាំ តង្វាយសម្រាប់បុណ្យចូលខែ និងសម្រាប់បុណ្យដែលបានកំណត់ទុកទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ព្រមទាំងតង្វាយស្ម័គ្រចិត្តរបស់អស់អ្នកដែលយកមកថ្វាយព្រះយេហូវ៉ា។
កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។
ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកអ្នកនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅដ៏ស្ងប់រម្ងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចម្រឹង មិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង។
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
ក្នុងរឿងទាស់ទែងគ្នា ត្រូវឲ្យគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។
យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក
នៅថ្ងៃនោះ ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សម្រាប់គ្រប់ទីកន្លែង ដែលត្រូវតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
នេះហើយជាបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុតមួយ តង្វាយម្សៅមួយ យញ្ញបូជាមួយ និងតង្វាយច្រូចមួយ តាមរបៀបបុណ្យរាល់តែថ្ងៃ។
បុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលអ្នករាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ
លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា បន្ថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត សម្រាប់តង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលអ្នករាល់គ្នាថ្វាយ»។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាសម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងសម្រាប់អស់អ្នកដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាម។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។