យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
លូកា 24:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។ Khmer Christian Bible រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក អាល់គីតាប បន្ទាប់មក អ៊ីសាបកស្រាយសេចក្ដីដែលមានចែងទុក អំពីគាត់នៅក្នុងគីតាបទាំងមូល ចាប់ពីគីតាបណាពីម៉ូសារហូតដល់គីតាបណាពីទាំងអស់។ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។
ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ
ប៉ុន្តែ នឹងគ្មានសេចក្ដីងងឹតគ្របដណ្ដប់លើទឹកដីដែលមានសេចក្ដីវេទនានេះទៀតឡើយ។ កាលពីដើម ព្រះអង្គបានធ្វើឲ្យស្រុកសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅគ្រាចុងក្រោយ ព្រះអង្គនឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ។
យើងនឹងតាំងគង្វាលតែមួយ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបម្រើរបស់យើង គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយធ្វើជាគង្វាលដល់ហ្វូង។
គេនឹងអាស្រ័យនៅក្នុងស្រុកដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង ជាស្រុកដែលបុព្វបុរសរបស់អ្នករាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបម្រើយើង នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរហូត។
ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។
ពួកនោះនឹងឃ្វាលស្រុកអាសស៊ើរដោយដាវ និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេ អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងជាន់ ក្នុងព្រំប្រទល់ស្រុករបស់យើង។
ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។
ហេតុនេះហើយបានជាមាននិយាយក្នុងសៀវភៅសង្គ្រាមរបស់ព្រះយេហូវ៉ាអំពី «ស្ទឹងវ៉ាហែបក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន
ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។
ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។
ព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក ទ្រង់បានធ្វើបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាមិនដែលឮសំឡេងព្រះអង្គ ក៏មិនដែលឃើញរូបរាងព្រះអង្គផង។
អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ
ពួកហោរាសុទ្ធតែបានធ្វើបន្ទាល់ពីព្រះអង្គថា អស់អ្នកដែលជឿដល់ព្រះអង្គ នឹងបានទទួលការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះនាមរបស់ព្រះអង្គ»។
ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។
លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។
អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។
លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា "ព្រះនឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា" ។
ពេលនោះ លោកភីលីពបើកមាត់ ហើយប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមជាមួយបទគម្ពីរនោះ។
ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនបានស្តាប់សំឡេងអ្នករាល់គ្នាទេ ក៏មិនបានផ្ទៀងព្រះកាណ៌ចំពោះអ្នករាល់គ្នាដែរ។
«ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។