ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
រ៉ូម 16:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះពួកគាត់ផង។ សូមជម្រាបសួរលោកអេប៉ាយនេត ជាស្ងួនភ្ងារបស់ខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទនៅស្រុកអាស៊ី ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។ សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។ Khmer Christian Bible សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្តមុនគេបង្អស់ នៅស្រុកអាស៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី អាល់គីតាប សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។ |
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។
ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី
កាលលោកអ័ប៉ុឡូសមានបំណងចង់ទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ហើយសរសេរសំបុត្រផ្ញើទៅជម្រាបពួកសិស្សនៅទីនោះ ឲ្យទទួលគាត់ដោយរាក់ទាក់។ ពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿនៅទីនោះ ដោយសារព្រះគុណរបស់ព្រះ។
គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។
សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលបាននឿយហត់ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីស ជាស្ងួនភ្ងា ដែលបាននឿយហត់ជាច្រើនក្នុងព្រះអម្ចាស់។
ហើយជាអ្នកដែលបានប្រថុយជីវិតដោយព្រោះខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំសាសន៍ដទៃទាំងប៉ុន្មានក៏អរគុណពួកគាត់ដែរ។
បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។
ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកក្រុមជំនុំរបស់ព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់ ដែលនៅស្រុកអាខៃទាំងមូល។
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ ក៏បានអួតពីអ្នករាល់គ្នាប្រាប់អ្នកស្រុកម៉ាសេដូនថា អ្នកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងពីឆ្នាំមុនម៉្លេះ ហើយចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តមនុស្សជាច្រើន។
សូមជម្រាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងដល់នាងនីមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ផង។
សូមជម្រាបមកនាងអាប់ភា ជាប្អូនស្រី សូមជម្រាបមកលោកអើឃីព ជាអ្នករួមតយុទ្ធជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ ដែលប្រជុំនៅផ្ទះរបស់លោក។
ព្រះបានបង្កើតយើងមក តាមព្រះហឫទ័យរបស់ព្រះអង្គ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានដូចជាផលដំបូងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។
ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម