៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
យ៉ូអែល 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅក្នុងស្រុករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់ នៅក្នុងស្រុករបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ អាល់គីតាប ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់ នៅក្នុងស្រុករបស់គេ។ |
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មា សាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដុម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។
ព្រះយេហូវ៉ានឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទ អស់រលីង ហើយនឹងលើកព្រះហស្ត ទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ ទៅវាយទន្លេឲ្យបែកជាប្រាំពីរផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើង ដើរឆ្លងទៅបាន។
ស្រុកអេដុមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយធ្វើស៊ីសស៊ូស ដោយព្រោះអស់ទាំងសេចក្ដីវេទនារបស់ស្រុកនោះ។
សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូនថា គឺពួកអ្នកនៅក្រុងយេរូសាឡិមនឹងពោលថា៖ សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នក នៅស្រុកខាល់ដេដែរ។
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
អំពើឃោរឃៅដែលបានធ្វើដល់ ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យខ្លាច ដោយព្រោះឈាមមនុស្ស និងការដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះ។
យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។
ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា