ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
យ៉ូអែល 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមទំពាំងបាយជូរស្វិតក្រៀម ដើមល្វារោយរៀវ ដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ នឹងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្ដីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។ អាល់គីតាប ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។ |
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។
៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ
ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។
នៅតាមផ្លូវមានឮសំឡេងគេស្រែក រកស្រាទំពាំងបាយជូរ អំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។
ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយគេដកដង្ហើមធំ។
ព្រះអង្គបានប្រោសឲ្យបណ្ដាជនចម្រើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយ ជាច្រើនឡើងដែរ គេមានអំណរនៅចំពោះព្រះអង្គ ដូចជាអំណរ ក្នុងរដូវចម្រូត ហើយដូចជាអំណរនៃមនុស្ស ដែលកំពុងតែចែករបឹបគ្នា។
សេចក្ដីរីករាយ និងអំណរ បានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់ យើងបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏គ្មានអ្នកណាជាន់ផ្លែ ដោយសម្រែកខ្ញៀវខ្ញារ សូរសម្រែករបស់គេមិនមែនជាសម្រែកពិតទេ។
ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត ឯប្រេងក៏ខះទៅដែរ។
តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរ និងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះនៃយើង ក៏លែងមានទៀតទេឬ?
ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។
តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរមួយចង្កោម រួចគេឲ្យគ្នាពីរនាក់យកឈើសែង។ គេក៏បានបេះផ្លែទទឹម និងផ្លែល្វាខ្លះមកជាមួយដែរ។