Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ពេល​ដល់​ថ្ងៃ​ស្អែក​ឡើង ព្រះ​ឲ្យ​មាន​ដង្កូវ​មួយ​មក​ស៊ី​ដើម​វល្លិ​ស្វិត​ក្រៀម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ប៉ុន្តែដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ដង្កូវ​១​មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូណាស 4:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។


ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។


ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម ដើម​ល្វា​រោយ‌រៀវ ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅ អើ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។


ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ក៏​ឲ្យ​មាន​ដើម​វល្លិដុះ​ឡើង​គ្រប​បាំង​ហោរា​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ដើម្បី​កុំ​ឲ្យ​លោក​តប់‌ប្រមល់។ ហោរា​យ៉ូណាស​មាន​អំណរ​ណាស់ ដោយ​ព្រោះ​ដើម​វល្លិ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម