តើអ្នកមិនបានឮថា យើងបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ? យើងមានគម្រោងតាំងពីយូរមកហើយ។ ឥឡូវនេះ យើងបានសម្រេចការនេះ គឺបានឲ្យអ្នកបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក
យ៉ូស្វេ 8:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេបានដុតក្រុងអៃយ ឲ្យទៅជាគំនរខូចបង់រហូតតទៅ ហើយនៅស្ងាត់ជ្រងំដរាបដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប យ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ |
តើអ្នកមិនបានឮថា យើងបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ? យើងមានគម្រោងតាំងពីយូរមកហើយ។ ឥឡូវនេះ យើងបានសម្រេចការនេះ គឺបានឲ្យអ្នកបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក
នោះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។ មើល៍ គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃ លែងបានធ្វើជាទីក្រុងតរៀងទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ នឹងមានគ្រាមកដល់ ដែលយើងនឹងធ្វើឲ្យឮសម្រែកប្រាប់ពីចម្បាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោល គ្រានោះ សាសន៍អ៊ីស្រាអែលនឹងបានមត៌ក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់គេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវបើកជង្រុកគេ ត្រូវជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ។
យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។
មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក
លោកយ៉ូស្វេដាក់ថ្មដប់ពីរដុំនៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងរបស់ពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញាបានឈរ ហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃ។
រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។