កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
យ៉ូស្វេ 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេហែកសម្លៀកបំពាក់របស់ខ្លួន ហើយក្រាបចុះមុខដល់ដីនៅចំពោះហិបរបស់ព្រះយេហូវ៉ា រហូតដល់ល្ងាច រួមជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។ ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ ឱនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូស្វេលោកហែកសំលៀកបំពាក់ ហើយទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដីនៅចំពោះហឹបនៃព្រះយេហូវ៉ា ទាល់តែល្ងាច ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង គេក៏ដាក់ធូលីដីនៅលើក្បាលរៀងខ្លួនដែរ អាល់គីតាប យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។ |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។
ពេលនោះ ដាវីឌបានហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ។
គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ តមអាហាររហូតដល់ល្ងាច ដោយព្រោះស្តេចសូល យ៉ូណាថានបុត្រាទ្រង់ និងពួកទ័ពរបស់ព្រះយេហូវ៉ា ព្រមទាំងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានដួលស្លាប់ដោយដាវ។
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។
នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
នោះស្ដេចក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិត ទាំងមានអាវរហែកដែរ
ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ
កាលលោកអែសរ៉ាកំពុងអធិស្ឋាន ហើយលន់តួ ដោយយំ ហើយផ្តួលខ្លួន ក្រាបចុះនៅមុខព្រះដំណាក់របស់ព្រះ នោះមានពួកអ៊ីស្រាអែលច្រើនសន្ធឹក ទាំងប្រុស ទាំងស្រី និងក្មេងៗនាំគ្នាចេញមកឯលោក ដ្បិតប្រជាជនក៏យំសោកជាខ្លាំងដែរ។
លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអ៊ីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្មៃ ហើយយកដីរោយលើក្បាល។
កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។
ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
លោកទាំងពីរក៏ក្រាបចុះមុខដល់ដី ហើយទូលថា៖ «ឱព្រះអើយ ព្រះអង្គជាព្រះនៃវិញ្ញាណរបស់មនុស្សលោកទាំងអស់! បើមនុស្សតែម្នាក់ធ្វើបាប នោះតើព្រះអង្គក្រោធនឹងក្រុមជំនុំទាំងមូលឬ?»។
«ចូរថយចេញពីក្រុមជំនុំនេះទៅ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ តែលោកទាំងពីរក៏ក្រាបចុះមុខដល់ដី។
ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖
លោកយ៉ូស្វេទូលថា៖ «ឱព្រះជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំប្រជាជននេះឆ្លងទន្លេយ័រដាន់មក ដើម្បីប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍អាម៉ូរី ឲ្យគេបំផ្លាញយើងខ្ញុំដូច្នេះ? គួរតែទុកឲ្យយើងខ្ញុំនៅត្រើយខាងនាយទន្លេយ័រដាន់វិញប្រសើរជាង!
គេបាចធូលីដីលើក្បាល ហើយយំសោក និងកាន់ទុក្ខ ទាំងពោលថា៖ «វេទនាហើយ! វេទនាហើយ! ទីក្រុងដ៏ធំ ដែលពួកអ្នកមាននាវាទាំងអស់នៅតាមសមុទ្ររកស៊ីមានបាន ដោយសារទ្រព្យសម្បត្តិរបស់ក្រុងនេះ ដ្បិតក្រុងនេះបានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។
ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។
ប្រជាជននាំគ្នាធ្វើដំណើរមកដល់បេត-អែល ហើយអង្គុយនៅទីនោះចំពោះព្រះរហូតដល់ល្ងាច ពួកគេស្រែកយំយ៉ាងខ្លាំង។
នៅថ្ងៃនោះ មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនរត់ពីសមរភូមិទៅស៊ីឡូរ ទាំងសម្លៀកបំពាក់ដាច់រហែក ហើយមានដីនៅលើក្បាលផង។