យ៉ូស្វេ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 លោកយ៉ូស្វេទូលថា៖ «ឱព្រះជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំប្រជាជននេះឆ្លងទន្លេយ័រដាន់មក ដើម្បីប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍អាម៉ូរី ឲ្យគេបំផ្លាញយើងខ្ញុំដូច្នេះ? គួរតែទុកឲ្យយើងខ្ញុំនៅត្រើយខាងនាយទន្លេយ័រដាន់វិញប្រសើរជាង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 លោកយ៉ូស្វេទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រួចយ៉ូស្វេទូលថា ដល់ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់បាននាំពួកបណ្តាជននេះ ឆ្លងទន្លេយ័រដាន់មក ដើម្បីនឹងប្រគល់យើងរាល់គ្នាទៅក្នុងកណ្តាប់ដៃសាសន៍អាម៉ូរី ឲ្យត្រូវវិនាសដូច្នេះ គួរតែឲ្យយើងរាល់គ្នាបានសុខចិត្ត នៅខាងនាយទន្លេយ័រដាន់វិញជាជាង សូមមើលជំពូកអាល់គីតាប7 យ៉ូស្វេទូរអាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់នាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្តេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
នៅពេលពួកពលទាហានបានចូលមកក្នុងទីតាំងវិញ នោះពួកចាស់ទុំសាសន៍អ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដាយឲ្យយើងបរាជ័យនៅមុខពួកភីលីស្ទីនដូច្នេះ? ចូរយើងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកនៅកណ្ដាលពួកយើង ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ»។