ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​ក៏មាន​ប្រសាសន៍​ទៅកាន់​បុរស​ពីរ​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា៖ «ចូរ​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​ពេស្យា​នោះ ហើយ​នាំ​នាង និងមនុស្ស​ទាំងអ​ស់​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​នឹង​នាង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍ នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។

សូមមើលជំពូក



យ៉ូស្វេ 6:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។


ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។


ស្ដេច​បាប៊ីឡូន​ក៏​រើស​យក​ពូជ​ស្តេច​មួយ​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ (រួច​នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ)


ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ស្រុក​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ។


ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។


ទី​ក្រុង​នេះ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​បំផ្លាញ​ឲ្យ​អស់​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​តែ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ ព្រោះ​នាង​បាន​បំពួន​អ្នក​ស៊ើប​ការណ៍ ដែល​យើង​បាន​ចាត់​ឲ្យ​មក។


ដូច្នេះ យុវជន​ទាំង​ពីរ​ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ឪពុក​ម្តាយ និង​បង​ប្អូន ព្រម​ទាំងអ្វីៗទាំង​អស់​ដែល​ជា​របស់​នាង​ចេញ​មក។ ពួក​គេ​នាំញាតិ‌សន្តាន​ទាំង​អស់​របស់​នាង​ចេញ​មក ហើយ​ដាក់​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​អ៊ីស្រា‌អែល។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ស្បថ​នឹង​គេ​ដែរ។


បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សម្លាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​បុរស​នោះ ព្រម​ទាំង​គ្រួសារ​របស់​គាត់​ទាំង​មូល​ឲ្យ​ចាក​ចេញ​ដោយ​សុខ‌សាន្ត។