Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ស្តេច​ទ្រង់​ប្រណី​ដល់​មភីបូសែត ជា​កូន​យ៉ូណា‌ថាន​ដែល​ជា​បុត្រ​សូល ដោយ​ព្រោះ​ដាវីឌ នឹង​យ៉ូណា‌ថាន ជា​បុត្រា​សូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ទត​សន្តោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​កូន​របស់​សម្តេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ស្តេច​សូល ព្រោះ​តែ​ពាក្យ​ដែល​គាត់​បាន​ស្បថ ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ចំពោះអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស៊ីបា​ថា៖ «នែ៎ របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មេភី‌បូសែត ជា​របស់​ឯង​វិញ»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ផង»។


រី​ឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​គាល់​ស្តេច នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មេភី‌បូសែត អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា‌មួយ​យើង?»


ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេចសូល​មាន​បុត្រា​មួយ នាម​ថា មេភី‌បូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​ប្រាំ​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​ស្ដេចសូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។


គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។


ឯង​ត្រូវ​ភ្ជួរ​រាស់​ស្រែ​ចម្ការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​អ្នក​បម្រើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក​ជូន​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​ឲ្យ​បាន​អាហារ​បរិ‌ភោគ ប៉ុន្តែ ឯ​មេភី‌បូសែត​ជា​បុត្រា​ចៅ‌ហ្វាយ​ឯង នឹង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។ ស៊ីបា​មាន​កូន​ប្រុស​ដប់ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។


ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។


ខ្ញុំ​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម បញ្ជា​របស់​ស្តេច​ចុះ គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង។


ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក។


ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្ដី​ល្អ​ណា​សម្រេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក


ហើយ​កុំ​ផ្តាច់​សេចក្ដី​សប្បុ‌រស​របស់​អ្នក​ពី​ក្រុម​គ្រួសារ​ខ្ញុំ ជា​រៀង‌រហូត​ត​ទៅ នៅ​ពេល​ព្រះ‌យេហូវ៉ា​ដក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​ផែនដី »។


រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់ ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក។


ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។


ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បម្រើ​របស់​អ្នក​ដោយ​សប្បុ‌រស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សេចក្ដី​សញ្ញា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌មួយ​គ្នា​ហើយ តែ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សម្លាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ»។


នោះ​អ្នក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​ស្នាក់​នៅ​ហូរ៉េសា​នោះ​ទៅ តែ​យ៉ូណា‌ថាន​វិល​ទៅ​ឯ​លំ‌នៅ​របស់​លោក​វិញ។


នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម