Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ យុវជន​ទាំង​ពីរ​ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ឪពុក​ម្តាយ និង​បង​ប្អូន ព្រម​ទាំងអ្វីៗទាំង​អស់​ដែល​ជា​របស់​នាង​ចេញ​មក។ ពួក​គេ​នាំញាតិ‌សន្តាន​ទាំង​អស់​របស់​នាង​ចេញ​មក ហើយ​ដាក់​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 យុវ‌បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បងប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ‌សន្ដាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់ ក្បែរ​ជំរំ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​មនុស្ស​កំឡោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង នឹង​បង​ប្អូន ហើយ​នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិ‌សន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យុវ​បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក‌ម្តាយ បង​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ​សន្តាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក​ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់​ក្បែរ​ជំរំ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


ប្រសិន‌បើ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញកន្លែង​នោះ ហើយ​មិន​ប្រណី​ដល់​ទី​ក្រុង ដោយ​យល់​ដល់​មនុស្ស​សុចរិត​ហាសិប​នាក់ ដែលរស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?


នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។


ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​បាន​សម្លាប់​មនុស្ស​ណា​ម្នាក់ ឬ​បាន​ប៉ះ‌ពាល់​សាកសព ត្រូវ​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​ឈ្លើយ។


លោកមានប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​ជាមួយ​សាសន៍​ដទៃ ឬ​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ។


ហើយ​ប្រាប់​ថា៖ "ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​អ្នក​ត្រូវតែ​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល៍ ព្រះ‌ទ្រង់​ប្រោស​ប្រទាន​អស់​អ្នកដែល​រួម​ដំណើរ​ជា‌មួយ​អ្នក ដល់​អ្នក​ហើយ"។


ដ្បិត​តើ​ត្រូវ​ឲ្យ​ខ្ញុំ​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ធ្វើ​អ្វី? តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង​ទេ​ឬ?


នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។


ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ថា​ពួក​លោក​នឹង​ទុក​ជីវិត​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ខ្ញុំ បង​ប្អូន​ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់ ហើយ​ជួយ​ជីវិត​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់​ផង»។


នាង​និយាយ​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «សូម​ទៅ​ឯ​ស្រុក​ភ្នំ​ទៅ ក្រែង​ពួក​អ្នក​ដេញ​តាម​ជួប​ប្រទះ​នឹង​ពួក​លោក។ សូម​ពួន​នៅ​ទី​នោះ​បី​ថ្ងៃ រហូត​ដល់​ពួក​អ្នក​ដេញតាម​ត្រឡប់​មក​វិញ រួច​សឹម​ពួក​លោក​បន្ត​ដំណើរ​ទៅ​ទៀត»។


មើល៍ កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​ជាប់​នឹង​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះមក​នោះ ហើយ​នាង​ត្រូវ​ប្រមូល​ឪពុក​ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង​ទាំង​អស់ មក​ជួប​ជុំ​នៅ​ក្នុង​ផ្ទះ​របស់​នាង។


បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សម្លាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​បុរស​នោះ ព្រម​ទាំង​គ្រួសារ​របស់​គាត់​ទាំង​មូល​ឲ្យ​ចាក​ចេញ​ដោយ​សុខ‌សាន្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម