ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។
យ៉ូស្វេ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។ អាល់គីតាប បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ |
ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។
លុះជិតដល់ពេលដែលលោកអ៊ីស្រាអែលត្រូវស្លាប់ លោកបានហៅលោកយ៉ូសែបជាកូនមកផ្តាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងប្រព្រឹត្តចំពោះពុកដោយសប្បុរស ហើយស្មោះត្រង់ គឺមិនត្រូវបញ្ចុះសពពុកនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ។
ដាវីឌបានបញ្ជូនសារទៅពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នាចុះ ព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់ស្ដេចសូល ជាចៅហ្វាយរបស់អ្នក ដោយបញ្ចុះអដ្ឋិទ្រង់
ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។
គ្រានោះ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលសល់នៅឬទេ? ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន» ។
កាលស្ដេចយាងមកតាមផ្លូវ គាត់ស្រែកទូលថា៖ «ទូលបង្គំបានចេញទៅឯកណ្ដាលទីចម្បាំង ហើយមើល៍ មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា "ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬឯងត្រូវសងយើងជាប្រាក់មួយហាប"។
មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយ ប៉ុន្តែ មនុស្សដែលគិតគូរបង្កើតការល្អ នឹងបានសេចក្ដីមេត្តា និងសេចក្ដីពិត។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ដូច្នេះ មេទ័ពធំក៏ឲ្យយុវជននោះទៅវិញ ទាំងហាមថា៖ «មិនត្រូវប្រាប់អ្នកណាម្នាក់អំពីរឿងដែលប្អូនប្រាប់ខ្ញុំនេះឡើយ»។
ថាពួកលោកនឹងទុកជីវិតឲ្យឪពុកម្តាយរបស់នាងខ្ញុំ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ ហើយជួយជីវិតយើងខ្ញុំឲ្យរួចពីស្លាប់ផង»។
បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។
ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។
លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់បុរសពីរនាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា៖ «ចូរចូលទៅក្នុងផ្ទះស្រីពេស្យានោះ ហើយនាំនាង និងមនុស្សទាំងអស់របស់នាងចេញមក ដូចអ្នកបានស្បថនឹងនាង»។
ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។
ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។