យ៉ូស្វេ 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ សូមមើលជំពូកអាល់គីតាប14 បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ សូមមើលជំពូក |