Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បុរស​ទាំង​ពីរ​ឆ្លើយ​ទៅ​នាង​ថា៖ «យើង​យក​ជីវិត​របស់​យើង​ធានា​ជីវិត​របស់​នាង ប្រសិន‌បើ​នាង​មិន​យក​រឿង​យើង​ទៅ​និយាយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ប្រគល់​ស្រុក​នេះ​មក​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង ដោយ​សប្បុរស​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណាអុលឡោះ‌តាអាឡា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ប្រសិន​បើ​អស់​លោក​ចង់​សម្តែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ សូម​មាន​ប្រសាសន៍​មក ដើម្បី​ឲ្យ​ខ្ញុំ​អាច​គិត‌គូរ​ទៅ​តាម​នោះ​ផង»។


ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក​ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!


ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។


ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។


ថ្ងៃ​មួយ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ព្រះ‌បាទ​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្ដេច​យ៉ូណា​ថាន»។


កាល​ស្ដេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ទូលបង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។


អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។


អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បងប្អូន​បង្កើត​ទៅ​ទៀត។


អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!


លោក​មេ‌បញ្ជា‌ការ​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែ‌ផ្ដាំ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជម្រាប​គាត់​អំពី​រឿង​នេះ​ឡើយ។


ពួក​លោក​នឹង​អនុ‌គ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បងប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​ឲ្យ​បាន​រួច​ជីវិត​ផង»។


បន្ទាប់​មក នាង​បាន​ដាក់​ខ្សែ‌ពួរ​ឲ្យ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។


ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​ឲ្យ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើប‌ការណ៍ ដែល​យើង​ចាត់​ឲ្យ​មក។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។


លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ដល់​សព្វ​ថ្ងៃ។


ដូច្នេះ សូម​បង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម