យ៉ូស្វេ 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់បុរសពីរនាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា៖ «ចូរចូលទៅក្នុងផ្ទះស្រីពេស្យានោះ ហើយនាំនាង និងមនុស្សទាំងអស់របស់នាងចេញមក ដូចអ្នកបានស្បថនឹងនាង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 យ៉ូស្វេក៏ប្រាប់ដល់មនុស្ស២នាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា ចូរឲ្យឯងចូលទៅក្នុងផ្ទះស្រីសំផឹងនោះ ហើយនាំនាង នឹងរបស់នាងទាំងប៉ុន្មានចេញមកក្រៅ ដូចជាឯងបានស្បថនឹងនាងហើយ សូមមើលជំពូកអាល់គីតាប22 យ៉ូស្វេមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍ នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។ សូមមើលជំពូក |