ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។
យ៉ូស្វេ 18:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវសរសេរអំពីស្ថានភាពស្រុកនោះ ជាប្រាំពីរចំណែក ហើយយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកអ្នករាល់គ្នានៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះ ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា អាល់គីតាប ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើង។ |
ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។
មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ និងញែកមនុស្សដែលមានអំណាច ចេញពីគ្នាដែរ។
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នាត្រូវទទួលទុកជាមត៌ក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកដល់កុលសម្ព័ន្ធទាំងប្រាំបួន និងមួយចំហៀងកុលសម្ព័ន្ធទៀត
ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។
មត៌កទាំងនោះត្រូវបានចែកឲ្យកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធមួយចំហៀង ដោយចាប់ឆ្នោត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកយ៉ូស្វេក៏ចាប់ឆ្នោតឲ្យពួកគេនៅស៊ីឡូរ នៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ លោកយ៉ូស្វេចែកទឹកដីឲ្យពួកកូនចៅអ៊ីស្រាអែលដល់កុលសម្ព័ន្ធនីមួយៗ តាមចំណែករៀងៗខ្លួន។
ប៉ុន្ដែ ពួកលេវីគ្មានចំណែកក្នុងចំណោមអ្នករាល់គ្នាទេ ដ្បិតការងារជាសង្ឃរបស់ព្រះយេហូវ៉ា ជាមត៌ករបស់គេ។ ឯពួកកាដ ពួករូបេន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានទទួលមត៌ករបស់ខ្លួន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើត»។
ដូច្នេះ បុរសទាំងនោះក៏រៀបចំខ្លួនចេញដំណើរ ហើយលោកយ៉ូស្វេផ្ដាំអស់អ្នកដែលទៅនោះឲ្យសរសេរអំពីស្ថានភាពស្រុកនោះ ដោយបង្គាប់ថា៖ «ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរអំពីស្ថានភាពស្រុកនោះ រួចត្រឡប់មកជួបខ្ញុំវិញ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា»។