ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 18:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ក្រុង​ទាំង​ប៉ុន្មាន​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ គឺ​យេរីខូរ បេត-ហុក‌ឡា អេមាក់-កេសីស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-‌ហុក‌ឡា អេមាក់-‌កេស៊ីស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១

សូមមើលជំពូក

អាល់គីតាប

ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-ហុក‌ឡា អេមាក់-កេស៊ីស

សូមមើលជំពូក



យ៉ូស្វេ 18:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រោះ​ទី​ខ្ពស់​នោះ​ជា​ទី​កន្លែង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ។


រីឯ​កុល‌សម្ព័ន្ធ​ឯ​ទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​នៅទ្រម


ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ហើយ​យាង​កាត់​ទី​ក្រុង។


ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អារ៉ា‌បា រួច​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​របស់​បូហាន ជា​កូន​រូបេន។


ព្រំប្រទល់​ខាង​ជើង​នៃទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​ទៅជម្រាល​ខាង​ជើង​ក្រុង​យេរីខូរ រួច​បន្ត​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ ហើយ​ផុត​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន។


ព្រំ​ប្រទល់​នោះ​បន្ត​តាម​ជម្រាល​ខាង​ជើង​បេត-ហុក‌ឡា មក​ផុត​ត្រឹម​ឈូង​សមុទ្រ​ស្លាប់ ខាង​ជើង ត្រង់​ចុង​ខាង​ត្បូង​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ត្បូង។


ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ព្រំ‌ប្រទល់​ដែល​នៅ​ជុំ‌វិញ។


បេត-អារ៉ា‌បា សេម៉ា‌រែម បេត-អែល


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។


ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូរជិត ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រោះតែ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ចេញ​ចូល​បានឡើយ។


ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​តំបន់​ណេកិប ជិត​ស្រុក​អើរ៉ាត ជា​មួយ​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ពួក​អ្នក​ស្រុក​នោះ។