យ៉ូស្វេ 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងទៅជម្រាលខាងជើងក្រុងយេរីខូរ រួចបន្តទៅខាងលិច តាមស្រុកភ្នំ ហើយផុតត្រង់ទីរហោស្ថានបេត-អាវេន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងតាមជម្រាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន សូមមើលជំពូកអាល់គីតាប12 ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្តើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។ សូមមើលជំពូក |