Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​នៅទ្រម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​មនុស្ស​ម្នាក់​ចុះ​ពី​យេរូសាឡិម​ទៅ​យេរីខូរ ក៏​ជួបប្រទះ​នឹង​ពួក​ចោរប្លន់​។ ពួកគេ​សម្រាត​យកសម្លៀក​បំពាក់​គាត់ ព្រមទាំង​វាយ​គាត់ រួច​ចេញបាត់ទៅ​ដោយ​ទុក​គាត់​ចោល​ឲ្យ​ស្ទើរតែស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ជា​ការ​ឆ្លើយ​តប​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​បុរស​ម្នាក់​មក​ពី​ក្រុង​យេរូសាឡិម​ចុះ​ទៅ​ក្រុង​យេរីខូរ​ ហើយ​គាត់​បាន​ជួប​ពួក​ចោរ​ប្លន់​ដែល​បាន​ប្លន់​យក​អាវ​របស់​គាត់​ ព្រមទាំង​បាន​វាយ​គាត់​ឲ្យ​រង​របួស​ជិត​ស្លាប់​ រួច​ក៏​ទុក​គាត់​ចោល​ ហើយ​ចេញបាត់​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ‌ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ​ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។

សូមមើលជំពូក ចម្លង




លូកា 10:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​រាប់​ទូល‌បង្គំ​ក្នុង​ចំណោម​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស ក៏​ថ្ងូរ​នៅ​ពេញ​ក្នុង​ស្រុក។


វា​សួរ​ដល់​ម្តាយ​ថា «តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?» ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ


យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​យើង​ទៅ​ក្នុង​ដៃ​វា តែ​យើង​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ោន ហើយ​ស្តេច​បាប៊ីឡូននឹង​ថ្ងូរ ដូចជា​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់។


ជួន​ជា​មាន​សង្ឃ​មួយ​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ


ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​គ្រប់​សេចក្តី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សម្រេច។


លុះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​មុខ សំដៅ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម