ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​កូន​ចៅ​យ៉ូសែប ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូរ គឺ​ខាង​កើត​អណ្ដូង​ទឹក​ក្រុង​យេរីខូរ កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ រហូត​ដល់​ក្រុង​បេត-អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទឹក​ដី​ជា​ចំណែក​របស់​កូន​ចៅ​លោក​យ៉ូសែប​លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូ គឺ​ចាប់​តាំង​ពី​អណ្ដូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរីខូ រហូត​ដល់​វាល​រហោ‌ស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរីខូ​ទៅ​ភ្នំ​បេត‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពួក​កូន​ចៅ​យ៉ូសែប នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ត្រង់​យេរីខូរ គឺ​ពី​ខាង​កើត​ទី​ក្រុង​យេរីខូរ ក៏​កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ​ទៅ​ដល់​ក្រុង​បេត-អែល

សូមមើលជំពូក

អាល់គីតាប

ទឹក​ដី​ដែល​ជា​ចំណែក​របស់​កូន​ចៅ​យូសុះ លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូ គឺ​ចាប់​តាំង​ពី​អណ្តូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរីខូ រហូត​ដល់​វាល​រហោ‌ស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរីខូ ទៅ​ភ្នំ​បេត‌អែល។

សូមមើលជំពូក



យ៉ូស្វេ 16:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​នាង​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន។


ជាប់​នឹង​ទឹក​ដី​របស់​ម៉ាណា‌សេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អេប្រាអិម។


ឯ​ខាង​ទី​រហោ‌ស្ថាន​មាន ក្រុង​បេត-អារ៉ា‌បា មីឌីន សេ‌កា‌កា


ព្រំប្រទល់​ខាង​ជើង​នៃទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​ទៅជម្រាល​ខាង​ជើង​ក្រុង​យេរីខូរ រួច​បន្ត​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ ហើយ​ផុត​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន។


គេ​ត្រូវ​ចែក​ទឹក​ដី​នោះ​ជា​ប្រាំពីរ​ចំណែក គឺ​ពួក​យូដា​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ជើង។


ឯលោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​ទី​រហោ‌ស្ថាន។


ពូជ​ពង្ស​របស់​លោក​យ៉ូសែប ក៏​ឡើង​ទៅ​ទាស់​នឹង​ក្រុង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​គេ។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។


គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់​ទុំ​នៅ​បេត-អែល នៅ​រ៉ាម៉ូត​ខាង​ត្បូង នៅ​យ៉ាទារ