Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កូន​ប្រុស​របស់​នាង​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កូន​របស់​លោក​ស្រី​រ៉ាជែល មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កូន​របស់​នាង​រ៉ាជែល គឺ​យ៉ូសែប​១ នឹង​បេន‌យ៉ាមីន​១

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​យ៉ាកុប​មិន​ឲ្យ​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ទៅ​ជា‌មួយ​បងៗ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​វា។


លោក​យ៉ូសែប​ងើប​មុខ​ឡើង​ឃើញ​បេនយ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​ក៏​សួរ​ថា៖ «តើ​នេះ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ?» លោក​ពោល​ទៅ​ប្អូន​ថា៖ «កូន​អើយ សូម​ព្រះ​ប្រោស​ប្រណី​ដល់​ឯង!»។


មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។


ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​កូន​ចៅ​យ៉ូសែប ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូរ គឺ​ខាង​កើត​អណ្ដូង​ទឹក​ក្រុង​យេរីខូរ កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ រហូត​ដល់​ក្រុង​បេត-អែល។


ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។


គេ​ចុះមក​ពី​ស្រុក​អេប្រាអិម ជា​ស្រុក​ដែល​ពី​មុន​ជា​របស់​សាសន៍​អាម៉ា‌ឡេក គេ​មក​តាម​អ្នក បេនយ៉ាមីន​អើយ មក​រួម​ជាមួយ​ពល​ទ័ព​របស់​អ្នក។ ពួក​មេ​ទ័ព​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​អស់​អ្នក​ដែល​កាន់​ឈើ​ច្រត់​របស់​មេទ័ព មក​ពី​ពួក​សាប់‌យូឡូន


ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់​ទុំ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ស្រាប់ សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​ពីរ​នោះ​បាន​បង្កើត​គ្រួសារ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង ក្នុង​ស្រុក​អេប្រា‌តា ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម