Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពូជ​ពង្ស​របស់​លោក​យ៉ូសែប ក៏​ឡើង​ទៅ​ទាស់​នឹង​ក្រុង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ចំណែក​ឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​វិញ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេត‌អែល​ដែរ ហើយ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ​ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ចំណែក​ឯ​ពូជ‌ពង្ស​របស់​យូសុះ​វិញក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេត‌អែល​ដែរ ហើយអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល


ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​ទ្រង់ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ បាន​ជោគ​ជ័យ​ទាំង​អស់ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ។


ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាណា‌សេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន។ ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។


កូន​ចៅ​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​អេប្រាអិម និង​កាម៉ា‌លាល ជា​កូន​រប​ស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។


លោក​បាន​យក​មនុស្ស​ប្រមាណ​ប្រាំ​ពាន់​នាក់ ហើយ​ដាក់​គេ​ឲ្យ​បង្កប់​ខ្លួន​នៅ​ចន្លោះ​ក្រុង​បេត-អែល និង​ក្រុង​អៃយ ពី​ខាង​លិច​ទី​ក្រុង។


ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​យ៉ូសែប មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។


ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​យូដា ហើយ​គេ​វាយ​យក​បាន​ស្រុក​ភ្នំ តែ​គេ​ពុំ​អាច​បណ្តេញ​ពួក​អ្នក​ដែល​រស់​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​ធ្វើ​ពី​ដែក។


រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ។ ដូច្នេះ សាសន៍​យេប៊ូស​បានរស់​នៅ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​រហូត​ដល់​សព្វ​ថ្ងៃ។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម