យ៉ូស្វេ 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ |
ដូច្នេះ ព្រះបាទសាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើងវិញ) និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
ដូច្នេះ ព្រះយេហូវ៉ាក៏វាយពួកសាសន៍អេធីអូពី នៅចំពោះអេសា និងពួកសាសន៍យូដា ឲ្យពួកសាសន៍អេធីអូពី បាក់ទ័ពរត់ទៅ។
ឯពួកដែលព្រះបាទអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសម្លាប់មនុស្សអស់បីពាន់នាក់ ហើយរឹបយកបានរបស់ជាច្រើនដែរ។
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។
ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។
ព្រោះព្រះយេហូវ៉ានឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យព្រះអង្គបានធ្វើការរបស់ព្រះអង្គ ដែលប្លែក ហើយសម្រេចកិច្ចរបស់ព្រះអង្គ ដែលប្លែកពីធម្មតា។
ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។
ពេលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងច្បាំងនឹងក្រុងយេរូសាឡិម និងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺក្រុងឡាគីស និងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់គេមកអ្នក ហើយកម្ចាត់កម្ចាយគេ ឲ្យគេច្របូកច្របល់ជាខ្លាំង រហូតទាល់តែគេវិនាសអស់។
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
នៅថ្ងៃនោះ លោកយ៉ូស្វេចាប់យកក្រុងម៉ាកេដា ហើយប្រហារអ្នកក្រុងនោះដោយមុខដាវ រួមទាំងស្តេចរបស់គេផង។ លោកបានបំផ្លាញមនុស្សទាំងអស់នៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។
លោកយ៉ូស្វេធ្វើដំណើរពេញមួយយប់ ចេញពីគីលកាល ហើយវាយប្រហារពួកគេភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន។
ព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលវាយប្រហារគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ និងដល់ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត គឺវាយប្រហារគេរហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
កេដេរ៉ូត បេត-ដាកុន ណាអាម៉ា និងម៉ាកេដា ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។
ព្រំប្រទល់ទឹកដីរបស់ពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ មានដូចតទៅ៖ ខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
ក្រុងគីបសែម និងវាលស្មៅជុំវិញ ក្រុងបេត-ហូរ៉ុន និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។
ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។
បារ៉ាកក៏ដេញតាមរទេះ និងទ័ពរបស់សត្រូវ រហូតដល់ហារ៉ូសែត-កូយីម ហើយពលទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ា ក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ម្នាក់ឡើយ។
ផ្កាយទាំងឡាយពីលើផ្ទៃមេឃបានជួយច្បាំង គេជួយច្បាំងនឹងស៊ីសេរ៉ាពីទីគោចររបស់វា។
មួយពួកទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយមួយពួកទៀតចេញតាមផ្លូវព្រំប្រទល់ ដែលមើលទៅឃើញជ្រលងភ្នំសេបោម ឆ្ពោះទៅទីរហោស្ថាន។
ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។