តែឥឡូវនេះ បុត្រសុគតទៅហើយ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ? យើងនឹងទៅឯវា តែវាមិនអាចត្រឡប់មកឯយើងវិញឡើយ»។
យ៉ូប 7:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះនឹងមិនដែលត្រឡប់ មកផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង អាល់គីតាប គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។ |
តែឥឡូវនេះ បុត្រសុគតទៅហើយ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ? យើងនឹងទៅឯវា តែវាមិនអាចត្រឡប់មកឯយើងវិញឡើយ»។
គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?"
នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា យើងមិនបានឃើញឯងទេ។
ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។