ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
យ៉ូប 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកទាំង៣នោះក៏លែងឆ្លើយនឹងយ៉ូប ពីព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ អាល់គីតាប កាលមិត្តភក្ដិទាំងបីនាក់របស់អៃយ៉ូប ឃើញគាត់ប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅគាត់វិញ។ |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច ពីព្រះហស្តរបស់ព្រះអង្គបាន។
ទោះបើព្រះអង្គសម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ព្រះអង្គដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិត នៃផ្លូវខ្ញុំនៅចំពោះព្រះអង្គ។
មើល៍ ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។
ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសម្បើមទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ។
នៅទីនោះ មនុស្សទៀងត្រង់ នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។
"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ។