បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
យ៉ូប 30:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្ដីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្ដីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។ អាល់គីតាប ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចំរុងចំរើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។ |
បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ។
គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែក ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ។
ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះព្រះអង្គខ្ពស់ ដល់ម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត។
ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀតដែរ។
ដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងការសង្កត់សង្កិនរបស់មនុស្សអាក្រក់។ ដ្បិតគេទម្លាក់អំពើទុច្ចរិតមកលើទូលបង្គំ ហើយគេចូលចិត្តឈ្នានីសនឹងទូលបង្គំ ដោយកំហឹង។
ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។