ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប។
យ៉ូប 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬនៅជាមួយពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលមានមាសប្រាក់ពេញផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់ អាល់គីតាប ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលមានមាសប្រាក់ពេញផ្ទះ។ |
ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប។
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ
ឬប្រសិនបើគ្មានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ។
ទោះបើអ្នកនោះរាប់ខ្លួនថាមានពរ ក្នុងកាលដែលគេនៅរស់នៅឡើយ ហើយទោះបើមានមនុស្សសរសើរ ពេលគេបានចម្រុងចម្រើនក៏ដោយ
ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ។
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។