Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទីរ៉ុស​បាន​សង់​ប៉មដ៏មាំមួន​សម្រាប់​ខ្លួន ហើយ​បង្គរ​ប្រាក់​ទុក​ដូចជា​ធូលី ក៏​បង្គរ​មាស​ទុក​ដូចជា​ភក់​តាម​ផ្លូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី នឹង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។

សូមមើលជំពូក ចម្លង




សាការី 9:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មក​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​តំបន់​ណេកិប​ស្រុក​យូដា ត្រង់​បៀប-សេបា។


ឯ​អស់​ទាំង​ប្រដាប់​សម្រាប់​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន នោះ​គេ​មិន​សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ​ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប។


ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម នៅ​បាត​ជ្រោះ​ទឹក​ផង


ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់


ឬ​នៅ​ជា‌មួយ​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់


ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ


តើ​អ្នក​ណា​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ?


គេ​នឹង​រឹប‌យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​អ្នក គេ​នឹង​ចាក់​អស់​ទាំង​ថ្ម ឈើ និង​ធូលី​ដី​របស់​អ្នក​ទៅ​ក្នុង​ទឹក។


អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​អ្នក ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​អ្នក ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​អ្នក និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​អ្នក គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​អ្នក​ត្រូវ​អន្តរាយ​នោះ។


កាល​ណា​ទំនិញ​របស់​អ្នក​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​អ្នក​បាន​ចម្អែត​ដល់​សាសន៍​ជា​ច្រើន អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែន‌ដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​អ្នក។


នៅ​គ្រា​ដែល​អ្នក​ត្រូវ​អន្តរាយ​នៅ​ក្នុង​សមុទ្រ នោះ​ទំនិញ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​បាទ​សមុទ្រជា​មួយ​អ្នក​ដែរ។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់ ដល់​សាសន៍​អេដុម ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា ជា​បង‌ប្អូន​នឹង​គ្នា​សោះ។


បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម