ដូច្នេះ ចូរព្រះអង្គគ្រាន់តែលូកព្រះហស្ត ទៅពាល់របស់គាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្រ»។
យ៉ូប 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកយ៉ូបក៏បើកមាត់ពោលពាក្យ ប្រទេចផ្ដាសាថ្ងៃកំណើតរបស់ខ្លួន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់ខ្លួន អាល់គីតាប បន្ទាប់មក ទើបអៃយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ |
ដូច្នេះ ចូរព្រះអង្គគ្រាន់តែលូកព្រះហស្ត ទៅពាល់របស់គាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្រ»។
ក្នុងគ្រប់សេចក្ដីទាំងនោះ លោកយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
គេអង្គុយនៅដី ជាមួយលោកអស់រយៈពេលប្រាំពីរយប់ប្រាំពីរថ្ងៃ ឥតមានអ្នកណានិយាយទៅលោកមួយម៉ាត់សោះ ដោយឃើញថា លោកមានទុក្ខធ្ងន់ណាស់។
ប៉ុន្តែ បើព្រះអង្គគ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង និងសាច់គាត់ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គមិនខាន»។
«សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ
លោកយ៉ូបបានបើកមាត់ បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបញ្ចេញពាក្យសម្ដីឥតបើគិតវិញ»។
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។