Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:1 - អាល់គីតាប

1 បន្ទាប់​មក ទើប​អៃយ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក លោក​យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ ប្រទេច​ផ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ​ប្រទេច​ផ្តាសា ដល់​ថ្ងៃ​កំណើត​របស់​ខ្លួន

សូមមើលជំពូក ចម្លង




យ៉ូប 3:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទ្រង់​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ទ្រង់​មិន​ខាន»។


ក្នុង​ស្ថាន‌ភាព​ទាំង​នេះ អៃយ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​អុលឡោះ​ដែរ។


អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​គាត់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​គាត់​ឡើយ ព្រោះ​ពួក​គេ​ឃើញ​គាត់​ឈឺ​ចាប់​ឥត​ឧបមា។


សូម​ទ្រង់​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ទ្រង់​មិន​ខាន»។


អៃយ៉ូប​មាន​ប្រសាសន៍​ថា៖


«សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ ក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល! រីឯ​យប់​ដែល​គេ​ពោល​ថា មាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ ជា​យប់​អព‌មង្គល​ដែរ!


អ្វីៗ​ដែល​អៃយ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ អ្នក​ចេះ​តែ​ពោល​ពាក្យ​សំដី​ឥត​ខ្លឹម‌សារ»។


គឺ​ពួក​គេ​ធ្វើ​ឲ្យ​គាត់​ឆ្អែត​ចិត្ត ហើយ​មាន​ប្រសាសន៍​ចេញ​មក ដោយ​ពុំ​បាន​គិត។​


អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម