យ៉ូប 24:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី នោះមានតែសេចក្ដីបណ្តាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចំការទំពាំងបាយជូរឡើយ អាល់គីតាប អស់លោកពោលថា “មនុស្សអាក្រក់ មុខជាត្រូវទឹកហូរនាំយកបាត់ទៅ ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា ហើយគេមិនចូលទៅក្នុងចម្ការ ទំពាំងបាយជូរទៀតទេ។ |
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ។
គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សទាំងនោះ គេជាន់ធុងទំពាំងបាយជូរ ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
គេច្រូតស្រូវដែលសល់នៅក្នុងស្រែរបស់អ្នកដទៃ ក៏បេះសន្សំផលទំពាំងបាយជូរ របស់មនុស្សអាក្រក់នោះ។
ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្ដាសាដល់ទីលំនៅគេភ្លាម។
សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ ។
បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។
ឱនាវាមកពី ស្រុកតើស៊ីសអើយ ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។