ប៉ុន្តែ សេចក្ដីទាំងនេះព្រះអង្គបានលាក់ទុក នៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងព្រះអង្គទេ។
យ៉ូប 23:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គរវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញព្រះអង្គ? ឬមួយព្រះអង្គពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ អាល់គីតាប តើទ្រង់រវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញទ្រង់? ឬមួយទ្រង់ពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញទ្រង់។ |
ប៉ុន្តែ សេចក្ដីទាំងនេះព្រះអង្គបានលាក់ទុក នៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងព្រះអង្គទេ។
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
តែមើល៍ ខ្ញុំដើរទៅខាងមុខ តែព្រះអង្គមិនមែននៅទីនោះ ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន
កាលណាព្រះអង្គប្រោស ឲ្យមានសេចក្ដីស្រាកស្រាន្ត តើអ្នកណាអាចធ្វើឲ្យកម្រើកឡើងបាន? កាលណាព្រះអង្គលាក់ព្រះភក្ត្រ តើអ្នកណាមើលព្រះអង្គឃើញ? ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
មើល៍! ព្រះអង្គយាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ព្រះអង្គក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ។
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ? តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ? តើសេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ