Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក៏​ទៅ​ខាង​ឆ្វេង​ក្នុង​កាល​ដែល​ទ្រង់​ប្រកប​កិច្ច‌ការ តែ​ខ្ញុំ​មើល​ទ្រង់​មិន​ឃើញ ហើយ​ទ្រង់​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ទៅ​ខាង​ឆ្វេង​ក្នុងពេល​ព្រះ‌អង្គ​កំពុង​ធ្វើ​ការ តែ​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញ ហើយព្រះ‌អង្គ​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តើ​ព្រះអង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬ បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ? ឬ​មួយ​ព្រះអង្គ​ពួន​នៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តើ​ទ្រង់​រវល់​នៅ​ទិស​ខាង​ជើង​ឬ បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ទ្រង់? ឬ​មួយ​ទ្រង់​ពួន​នៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ទ្រង់។

សូមមើលជំពូក ចម្លង




យ៉ូប 23:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែសេចក្ដី​ទាំង​នេះ​ទ្រង់​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ​វិញ ទូលបង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ទ្រង់​ទេ


ប៉ុន្តែទ្រង់​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស


តែ​មើល ខ្ញុំ​ដើរ​ទៅ​ខាង​មុខ តែ​ទ្រង់​មិន​មែន​នៅ​ទី​នោះ​ក៏​ថយ​ទៅ​ក្រោយ តែ​រក​សំគាល់​ទ្រង់​មិន​បាន


កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កំរើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ


មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ តើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬ សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើង ដល់​កាល​ណា​ទៀត


ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ


ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម