ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
យ៉ូប 23:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមើល៍ ខ្ញុំដើរទៅខាងមុខ តែព្រះអង្គមិនមែននៅទីនោះ ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំទៅទិសខាងកើត ព្រះអង្គមិនគង់នៅទីនោះទេ ប្រសិនខ្ញុំទៅទិសខាងលិច ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន អាល់គីតាប ប្រសិនបើខ្ញុំទៅទិសខាងកើត ទ្រង់មិននៅទីនោះទេ ប្រសិនខ្ញុំទៅទិសខាងលិច ក៏មិនឃើញទ្រង់នៅទីនោះដែរ។ |
ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
កាលណាព្រះអង្គប្រោស ឲ្យមានសេចក្ដីស្រាកស្រាន្ត តើអ្នកណាអាចធ្វើឲ្យកម្រើកឡើងបាន? កាលណាព្រះអង្គលាក់ព្រះភក្ត្រ តើអ្នកណាមើលព្រះអង្គឃើញ? ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
ចំណង់បើលោក ដែលពោលថាលោកមើលព្រះអង្គមិនឃើញ តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
មើល៍! ព្រះអង្គយាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ព្រះអង្គក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។