ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
យ៉ូប 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមើលមកខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ ហើយយកដៃខ្ទប់មាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមក្រឡេកមើលមកខ្ញុំ នោះអស់លោកនឹងស្រឡាំងកាំង ហាមាត់និយាយលែងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចំណាំមើលខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ អាល់គីតាប សូមក្រឡេកមើលមកខ្ញុំ នោះអស់លោកនឹងស្រឡាំងកាំង ហាមាត់និយាយលែងកើត។ |
ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យ ពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នា ទាស់នឹងមនុស្សទមិឡល្មើស។
ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។
«មើល៍! ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន? ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។
បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។
ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
ហេតុនេះ មនុស្សឈ្លាសវៃ នឹងស្ងៀមនៅក្នុងគ្រាបែបនេះ ដ្បិតនេះជាគ្រាមួយដ៏អាក្រក់។
អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
គេប្រាប់គាត់ថា៖ «នៅឲ្យស្ងៀម ចូរយកដៃខ្ទប់មាត់ ហើយទៅជាមួយយើង រួចធ្វើជាឪពុក និងជាសង្ឃដល់យើងវិញ។ តើគួរឲ្យអ្នកធ្វើជាសង្ឃដល់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាសង្ឃដល់កុលសម្ព័ន្ធមួយ និងដល់ពូជពង្សមួយទាំងមូលនៃសាសន៍អ៊ីស្រាអែល?»។