Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​ប្រាប់​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម ចូរ​យក​ដៃ​ខ្ទប់​មាត់ ហើយ​ទៅ​ជា​មួយ​យើង រួច​ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​យើង​វិញ។ តើគួរឲ្យ​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​គ្រួ​សារ​របស់​មនុស្ស​តែ​ម្នាក់ ឬក៏​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​មួយ និង​ដល់​ពូជ​ពង្ស​មួយ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​គេ​ប្រាប់​គាត់​ថា ចូរ​នៅ​ឲ្យ​ស្ងៀម​ទៅ ហើយ​យក​ដៃ​ខ្ទប់​មាត់​ចុះ សូម​ទៅ​ជា​មួយ​នឹង​យើង​ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​យើង​វិញ ដែល​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​ពួក​គ្រួ​មនុស្ស​តែ​ម្នាក់​នេះ នោះ​តើ​វិសេស​ជាង​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​១ គឺ​ដល់​វង្ស​១​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រាអែល​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ ក អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។


កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា៖ «លោក​ឪពុក​អើយ តើ​យើង​ត្រូវ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សម្លាប់​គេ​ឬ?»


ចូរ​មើល​មក​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ ហើយ​យក​ដៃ​ខ្ទប់​មាត់​ទៅ។


ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់


បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​គិតប្រព្រឹត្ត​អាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។


អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ


កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌


ពេល​នោះ មីកា​ឆ្លើយ​តប​ថា៖ «សូមស្នាក់​នៅ​ជា​មួយ​ខ្ញុំ ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​ខ្ញុំ​ទៅ ខ្ញុំ​នឹងជូន​ប្រាក់​សុទ្ធ​ដល់​លោក​ដប់ស្លឹង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក​បំពាក់​មួយ​សម្រាប់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ដូច្នេះ បុរសជា​លេវី​នោះ​ក៏​ចូល​ទៅ។


កាល​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ដូច្នេះ សង្ឃ​នោះ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នាកំពុង​ធ្វើ​អ្វី​ហ្នឹង?»


សង្ឃ​នោះក៏​មាន​ចិត្ត​ត្រេក​អរ​ឡើង រួច​យក​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ ហើយ​ទៅ​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម