Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 40:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មើល ទូលបង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 «ខ្ញុំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ទៅ​ទ្រង់​វិញ ដូច​ម្ដេច​បាន? ខ្ញុំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

សូមមើលជំពូក ចម្លង




យ៉ូប 40:4
35 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់ ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ប៉ុណ្ណោះ។


ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។


ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។


ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​សុចរិត ដ្បិតមាន​តែ​យើង​ខ្ញុំ​ដែល​នៅ​សេស​សល់​នេះ​ទេ​បាន​រួច​ជីវិត ដូច​មាន​សព្វ​ថ្ងៃ​នេះ។ មើល៍ យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​ជាប់​មាន​បាប ដ្បិត​ដោយ​ព្រោះ​អំពើ​បែប​នេះ គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​ឡើយ»។


ហើយ​ទូល​ថា៖ «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​អាម៉ាស់ ហើយ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ជា​ព្រះ​នៃ​ទូល‌បង្គំ​ទេ ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ងើប​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ហើយ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។


ប៉ុន្តែ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​ឯ​យើង​ខ្ញុំ​វិញ បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់


ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន។


ចូរ​មើល​មក​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ ហើយ​យក​ដៃ​ខ្ទប់​មាត់​ទៅ។


ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់


ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ប្រធាន​ណា​មួយ។


សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា ត្រូវ​ទូល​ដល់​ព្រះ‌អង្គ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សម្ដី​ទេ។


លោក​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖


បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។


ទូល‌បង្គំ​នៅ​ស្ងៀម ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការនោះ។


បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​គិតប្រព្រឹត្ត​អាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។


យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី (បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន)


ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ព្រះ‌អង្គ តែ​ចំពោះ​យើង​ខ្ញុំវិញ ដូច​សព្វ​ថ្ងៃនេះ មាន​តែ​សេចក្ដី​អាម៉ាស់​មុខ គឺ​ទាំង​អ្នក​ស្រុក​យូដា អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ គឺ​នៅ​អស់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេទៅ ព្រោះ​តែ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។


បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​ពេញ​លើ​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី​ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ


អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ


ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។


មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ហើយ។


ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា "ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​មនុស្ស​បាប​ផង"។


ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។


ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដែល​ខ្ញុំ​រូប​នេះ​ជា​លេខ​មួយ។


គេ​ប្រាប់​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម ចូរ​យក​ដៃ​ខ្ទប់​មាត់ ហើយ​ទៅ​ជា​មួយ​យើង រួច​ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​យើង​វិញ។ តើគួរឲ្យ​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​គ្រួ​សារ​របស់​មនុស្ស​តែ​ម្នាក់ ឬក៏​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​មួយ និង​ដល់​ពូជ​ពង្ស​មួយ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម