គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ។
យ៉ូប 19:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះត្រូវឲ្យខ្លាចចំពោះដាវចុះ ដ្បិតសេចក្ដីក្តៅក្រហាយនឹងនាំឲ្យមានទោសដោយដាវនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ។ អាល់គីតាប ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា អុលឡោះនឹងវិនិច្ឆ័យទោសមនុស្ស»។ |
គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ។
តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះ បានជាព្រះអង្គបន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយអ្នកឬ?
ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ នៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ នៃមនុស្សសុចរិតបានដែរ
ប៉ុន្តែ ព្រះយេហូវ៉ាគ្រងរាជ្យអស់កល្បជានិច្ច ព្រះអង្គតាំងបល្ល័ង្ករបស់ព្រះអង្គដើម្បីជំនុំជម្រះ
ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។
ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚