Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

សូមមើលជំពូក ចម្លង




យ៉ូប 19:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។


លោក​សូផារ ជា​អ្នក​ស្រុក ណា‌អាម៉ា ពោល​ឡើង​ថា៖


តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឬ?


នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត*​បាន​ដែរ។


ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​ទោស។


យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។


ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ ទោះ​បី​ជា​អំពើ​ដែល​គេ​ធ្វើ​ដោយ​លាក់​កំបាំង ហើយ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម